ព្រះត្រៃបិដក ភាគ ០១
ស្គុះស្គាយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្ទឹងតបោទានេះមកតាមចន្លោះនៃមហានរកទាំងពីរ
(១) ព្រោះហេតុនោះ បានជាស្ទឹងតបោទានេះមានទឹកក្តៅហូរមក ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៧] សម័យនោះព្រះរាជាទ្រង់ព្រះនាមពិម្ពិសារជាឥស្សរៈក្នុងដែនមគធៈ ជាអធិបតីលើសេនាកំពុងតែតសង្គ្រាមជាមួយនឹងពពួកស្តេចលិច្ឆវី ក៏ទ្រង់បាក់ទ័ព (បរាជ័យ)។ លុះកាលជាខាងក្រោយមក ព្រះរាជាទ្រង់ត្រាស់ឲ្យកេណ្ឌប្រមូលពួកសេនា ហើយទ្រង់ផ្ចាញ់ពពួកស្តេចលិច្ឆវីបានវិញ។ ស្តេចក៏ទ្រង់ឲ្យទូងវិជយភេរីទៅក្នុទីសង្គ្រាមដោយប្រកាសសេចក្តីថា ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។ គ្រានោះព្រះមហាមោគ្គល្លានដ៏មានអាយុបានហៅពួកភិក្ខុមក ហើយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់ផ្ចាញ់ពួកស្តេចលិច្ឆវីបានហើយ ទើបទ្រង់ឲ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាមដោយប្រកាសសេចក្តីថា ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យ
(១) អដ្ឋកថា ពន្យល់សេចក្តីថា មានមហាបេតលោវា គឺលោកជាស្ថានលំនៅដ៏ធំសម្រាប់ពួកប្រេត នៅចំក្រុងរាជគ្រឹះ ស្ទឹងតបោទានេះមកតាមចន្លោះនៃមហាលោហកុម្ភឺនរកទាំងពីរត្រង់មកលើមហាបេតលោក នោះ ព្រោះហេតុដូច្នោះ បានជាមានទឹកក្តៅហូរមក។
ID: 636775648421250696
ទៅកាន់ទំព័រ៖