ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុអ្វីបានជា​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ថ្ងៃនេះ​ ​ខ្ញុំ​បាន​ចូល​សមាធិ​ ​ឥតមាន​កំរើក​ប្រែប្រួល​ ​ទៀប​ឆ្នេរ​ស្ទឹង​ឈ្មោះ​សប្បិ​និ​កា​ ​បានឮ​សូរ​សម្រែក​ដំរី​ទាំងឡាយ​ ​ដែល​កំពុង​ចុះឡើង​ ​ស្រែក​បន្លឺ​កោញ្ចនាទ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​(​ទេតើ​)​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​នុ៎ះ​មាន​ ​ប៉ុន្តែ​សមាធិ​នោះ​មិន​បរិសុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោគ្គល្លាន​ពោល​នូវ​ពាក្យពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោគ្គល្លាន​មិន​ត្រូវអាបត្តិ​ទេ​។​ ​
 [​២៩៩​]​ ​គ្រានោះ​ព្រះ​សោ​ភិ​ត​ត្ថេ​រ​ដ៏​មាន​អាយុ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ហើយ​និយាយប្រាប់​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​រឭកជាតិ​បាន​ប្រមាណ៥០០កល្ប​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុអ្វី​ ​បាន​ជា​ព្រះ​សោ​ភិ​ត​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​រឭកជាតិ​បា​នប្រ​មាន៥០០កល្ប​ ​ព្រះ​សោ​ភិ​ត​ត្ថេ​រ​ដ៏​មាន​អាយុ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​(​ទេតើ​)​។​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636775649331662768
ទៅកាន់ទំព័រ៖