ព្រះត្រៃបិដក ភាគ ០១
ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយសោភិតភិក្ខុរឭកជាតិបានមែន តែថារឭកបានត្រឹមតែជាតិ១ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុមិនត្រូវអាបត្តិទេ។
បារាជិកទី៤ ចប់។
[៣០០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះបារាជិកទាំង៤ ដែលខ្ញុំបានសំដែងហើយនេះ បណ្តាអាបត្តិទាំង៤នុ៎ះ ភិក្ខុណាត្រូវអាបត្តិណាមួយហើយ ក៏មិនបាននូវកិរិយានៅរួបរួមជាមួយនឹងភិក្ខុទាំងឡាយឡើយ ភិក្ខុនោះជាបារាជិក រកសំវាសគ្មាន កាលពីមុនយ៉ាងណាមិញ ខាងក្រោយក៏ដូច្នោះដែរ(១) ។ ខ្ញុំព្រះករុណា សូមសួរលោកដ៏មានអាយុទាំងឡាយ ក្នុងអាបត្តិបារាជិកទាំង៤នោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់ពីរដងទៀត លោកទាំងឡាយជាអ្នក
(១) អដ្ឋកថា ពន្យល់សេចក្តីថា កាលដែលបុគ្គលនោះនៅជាគ្រហស្ថ ឬនៅជាសាមណេរ មិនអាចរួបរួមសង្ឃកម្មជាមួយនឹងភិក្ខុទាំងឡាយបាន យ៉ាងណា លុះដល់ត្រូវអាបត្តិបារាជិកហើយ ក៏ដូច្នោះដែរ។
ID: 636775650335030158
ទៅកាន់ទំព័រ៖