ព្រះត្រៃបិដក ភាគ ០១
បរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគំរប់៣ដងទៀត លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងបារាជិកាបត្តិទាំង៤នុ៎ះ ព្រោះហេតុដូច្នោះ បានជាស្ងៀម។ ខ្ញុំព្រះករុណាដឹងថា លោកទាំងឡាយបរិសុទ្ធហើយ ដោយហេតុដែលស្ងៀមយ៉ាងនេះ។
បារាជិកកណ្ឌ ចប់។
ចំនួនសិក្ខាបទរបស់បារាជិកកណ្ឌនោះ
បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។
ID: 636775650933994416
ទៅកាន់ទំព័រ៖