ព្រះត្រៃបិដក ភាគ ០១
ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាងដូចជាស័ង្ខដែលគេខាត់ហើយនោះទេ ខ្ញុំបាទចង់កោរសក់ និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងផ្នួសដែលគ្មានប្រយោជន៍ដោយកិច្ចការ ក្នុងផ្ទះ(នោះណាស់) សូមអ្នកម្តាយ អ្នកឪពុកអនុញ្ញាតឲ្យខ្ញុំបាទចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនា ឲ្យទាន។ មាតាបិតារបស់សុទិន្នកលន្ទបុត្រ កាលបើបានឮកូនលាដូច្នេះហើយ ក៏និយាយឃាត់ថា ម្នាលសុទិន្នកូន បាឯងជាបុត្រឯករបស់យើង ជាទីស្រឡាញ់ពេញចិត្តរបស់យើង ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកទំនុកបម្រុងឲ្យបានសេចក្តីសុខ នែសុទិន្នកូន បាឯងមិនដែលស្គាល់ទុក្ខបន្តិចបន្តួចសោះឡើយ ទោះបីបាឯងស្លាប់ក្តី យើងក៏មិនចង់ព្រាត់ប្រាសចាកបាឯងទេ យើងនឹងអនុញ្ញាតបាកំពុងរស់នៅឲ្យចេញចាកផ្ទះទៅបួសក្នុង ព្រះពុទ្ធសាសនាម្តេចបាន។ ទើបសុទិន្នកលន្ទបុត្រនិយាយពាក្យនេះនឹងមាតាបិតាជាគំរប់ពីរដងថា បពិត្រមាតាបិតា ធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយដំណើរយ៉ាងណាៗ ខ្ញុំបានយល់តាមដំណើរទាំងនោះដែរហើយ ប៉ុន្តែបើខ្ញុំនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ(យ៉ាងនេះ) ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ ខ្ញុំចង់កោរសក់និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់
ID: 636774042287144435
ទៅកាន់ទំព័រ៖