ព្រះត្រៃបិដក ភាគ ០១

ជ្រលក់​អម្ចត់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ ​សូម​មាតាបិតា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ឲ្យ​ទាន​។​ ​មាតាបិតា​របស់​សុទិន្ន​ក​លន្ទ​បុត្រ​ ​ទើប​និយាយ​នឹង​សុទិន្ន​ក​លន្ទ​បុត្រ​ជា​គំរប់​ពីរ​ដង​ដូច្នេះ​ថា​ ​នែ​សុទិន្ន​កូន​ ​បា​ឯង​ជា​បុត្រ​តែមួយ​ ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​យើង​ ​(​បា​ឯង​)​ ​ធ្លាប់​ឋិតនៅ​ក្នុង​សេចក្តី​សុខ​ ​មាន​អ្នកថែរក្សា​ឲ្យបាន​សេចក្តី​សុខ​ ​នែ​បា​សុទិន្ន​ ​បា​មិនធ្លាប់​ស្គាល់​សេចក្តី​ទុក្ខ​បន្តិចបន្តួច​សោះ​ ​ទោះបី​បា​ឯង​ស្លាប់​ក្តី​ ​យើង​មិន​ចង់​ព្រាត់ប្រាស​ចាក​បា​ទេ​ ​យើង​នឹង​អនុញ្ញាត​បា​កំពុង​រស់នៅ​ឲ្យ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ក្នុង​ព្រះពុទ្ធ​ ​សាសនា​ម្តេច​បាន​។​ ​សុទិន្ន​ក​លន្ទ​បុត្រ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​មាតាបិតា​ជា​គំរប់​បីដង​ថា​ ​បពិត្រ​មាតាបិតា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​ដោយ​អាការ​ ​យ៉ាង​ណាៗ​ ​ធម្មតា​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិបូណ៌​ ​តែ​ម្យ៉ាង​ ​ឲ្យ​បរិសុទ្ធ​តែ​ម្យ៉ាង​ ​ដូចជា​ស័ង្ខ​ដែល​បុគ្គល​ដុសខាត់​ហើយ​ ​មិន​ងាយ​ធ្វើ​ទេ​ ​ខ្ញុំ​ប្រាថ្នា​ដើម្បី​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀក​ដណ្តប់​សម្ព​ត់​កា​សាយៈ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ជា​បុគ្គល​មិន​ត្រូវការ​ដោយ​ផ្ទះ​ ​ហេតុនេះ​សូម​មាតាបិតា​អនុញ្ញាត​ខ្ញុំ​ ​ឲ្យ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ជា​បុគ្គល​មិន​ត្រូវការ​ដោយ​ផ្ទះ​វិញ​ចុះ​។​ ​មាតាបិតា​របស់​សុទិន្ន​ក​លន្ទ​បុត្រ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​សុទិន្ន​ក​លន្ទ​បុត្រ​ជា​គំរប់​បីដង​ថា​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636774042605392637
ទៅកាន់ទំព័រ៖