ព្រះត្រៃបិដក ភាគ ០១

 [​១៤​]​ ​គ្រានោះ​ឯង​ ​សុទិន្ន​ក​លន្ទ​បុត្រ​នៅក្នុង​ទីណា​ ​សំឡាញ់​ទាំងឡាយ​នៃ​សុទិន្ន​ក​លន្ទ​បុត្រ​ ​ក៏​ចូល​ទៅ​ក្នុង​ទីនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នូវ​ពាក្យ​នេះ​នឹង​សុទិន្ន​ក​លន្ទ​បុត្រ​ថា​ ​នែ​សុទិន្ន​សំឡាញ់​ ​ចូរ​អ្នក​ក្រោក​ឡើង​ ​អ្នកឯង​មាតាបិតា​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​ចេញ​ចាក​ផ្ទះ​បួស​ក្នុង​ ​ព្រះពុទ្ធ​សាសនា​ហើយ​។​ ​គ្រានោះ​សុទិន្ន​ក​លន្ទ​បុត្រ​បានដឹង​ថា​មាតាបិតា​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​ចេញ​ចាក​ ​ផ្ទះ​ ​ដើម្បី​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ ​(​ដូច្នោះ​)​ ​ហើយ​ ​ក៏​មានចិត្ត​រីករាយ​ដូចជា​អណ្តែត​ឡើង​ ​ជូតសំអាត​ខ្លួន​ដោយដៃ​ទាំងឡាយ​ ​ហើយ​ក្រោក​ឡើង​។​ ​គ្រានោះ​ ​សុទិន្ន​ក​លន្ទ​បុត្រ​សំរាក​កំលាំង​បាន​ពីរបី​ថ្ងៃ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​ទីណា​ ​ក៏​ចូល​ទៅកាន់​ទីនោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សុទិន្ន​ក​លន្ទ​បុត្រ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​ ​គឺ​មាតាបិតា​អនុញ្ញាត​ឲ្យ​ចេញ​ចាក​ផ្ទះ​ហើយ​បួស​ក្នុង​ភេទ​ជា​បុគ្គល​មិន​ ​មានប្រយោជន៍​ដោយ​ការងារ​ក្នុង​ផ្ទះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បំបួស​ខ្ញុំ​ព្រះអង្គ​ផង​ចុះ​។​ ​សុទិន្ន​ក​លន្ទ​បុត្រ​បាន​បព្វជ្ជា​ ​និង​ឧបសម្បទា​

ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636774044862971764
ទៅកាន់ទំព័រ៖