ព្រះត្រៃបិដក ភាគ ០១
ក្នុងសំណាក់ព្រះដ៏មានព្រះភាគហើយ ។ សុទិន្នភិក្ខុដ៏មានអាយុបានឧបសម្បទាហើយមិនយូរប៉ុន្មាន ក៏ប្រព្រឹត្តសមាទានធុតង្គគុណ មានសភាពយ៉ាងនេះគឺ ជាអ្នកនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រើប្រាស់សម្ពត់បំសុកូល និងត្រេចទៅ(បិណ្ឌបាត) តាមលំដាប់ផ្ទះ ហើយចូលទៅអាស្រ័យនៅក្នុងស្រុកវជ្ជីឯណានីមួយ។
[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកជាទីសំគាល់ទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។ លំដាប់នោះឯងសុទិន្នភិក្ខុដ៏មានអាយុមានសេចក្តីត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវនេះ ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកជាទីសំគាល់
ID: 636774045334228718
ទៅកាន់ទំព័រ៖