ព្រះត្រៃបិដក ភាគ ០១

ទើប​ទិញដូរ​បាន​ ​ជន​ទាំងអស់​ក្នុង​ស្រុក​នោះ​ ​នឹង​ព្យាយាម​ស្វែងរក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក​ ​ញាតិ​ទាំងឡាយ​របស់​អញ​មាន​ច្រើន​ក្នុង​ក្រុង​វេសាលី​ ​ជា​អ្នក​ស្តុកស្តម្ភ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ច្រើន​ ​មានទ្រព្យ​និង​ស្រូវ​ច្រើន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​គប្បី​ចូល​ទៅ​អាស្រ័យ​នូវ​ញាតិ​ទាំងឡាយ​ហើយ​នៅ​ ​ញាតិ​ទាំងឡាយ​សោត​ ​អាស្រ័យ​នូវ​អាត្មាអញ​ហើយ​ ​នឹង​បាន​ឲ្យ​ទាន​ ​និង​ធ្វើបុណ្យ​ ​ភិក្ខុ​ទាំងឡាយ​នឹង​បានលាភ​ផង​ ​អាត្មាអញ​នឹង​មិន​លំបាក​ដោយ​បិណ្ឌបាត​ផង​។​ ​ទើប​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​រៀបចំ​សេនាសនៈ​ ​ហើយ​កាន់​យក​បាត្រ​និង​ចីវរ​ ​ក្រុង​វេសាលី​នៅក្នុង​ទិស​ណា​ ​ក៏​ចៀសចេញ​ទៅ​ក្នុង​ទិស​នោះ​ ​កាលដែល​ត្រាច់​ទៅកាន់​ចារិក​ដោយ​លំ​ដាប់​ៗ​ ​ក្រុង​វេសាលី​នៅក្នុង​ទីណា​ ​ក៏​ចូល​ទៅដល់​ទីនោះ​។​ ​មានដំណឹង​ថា​ ​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​នៅក្នុង​កូ​ដា​គារ​សាលា​ព្រៃ​មហា​វន​ទៀប​ក្រុង​វេសាលី​ ​នោះ​។​ ​ពួក​ញាតិ​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​បានឮ​ថា​សុទិន្ន​ភិក្ខុ​ជា​ក​លន្ទ​បុត្រ​មកដល់​ ​ក្រុង​វេសាលី​ហើយ​ ​ពួក​ញាតិ​ទាំងនោះ​ ​ក៏​នាំ​នូវ​ភោជន​ប្រមាណ​ហុកសិប​សម្រាប់​ទៅ​ប្រគេន​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ឯង​ ​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ចែកចាយ​សម្រាប់​ប្រមាណ​ហុកសិប​ថាស​នោះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ស្លៀក​ស្បង់​

ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636774045683308684
ទៅកាន់ទំព័រ៖