ព្រះត្រៃបិដក ភាគ ០១

 [​១៦​]​ ​លុះដល់​វេលា​ព្រឹក​ឡើង​ ​មាតា​សុទិន្ន​ភិក្ខុ​ប្រើ​មនុស្ស​ឲ្យ​បង្ហាប់​ប្រថពី​ដោយ​អាចម​ន៍​គោ​ស្រស់​ ​រួច​ឲ្យ​គរ​គំនរ​ទ្រព្យ​ពីរ​គំនរ​ ​គឺ​ប្រាក់១គំនរ​ ​មាស១គំនរ​ ​ជា​គំ​នរ​ធំៗ​ ​បុរស​ឈរខាង​អាយ​មើលទៅ​បុរស​ឈរខាង​នាយ​មិនឃើញ​ ​បុរស​ឈរខាង​នាយ​មើល​មក​បុរស​ឈរខាង​អាយ​ក៏​មិនឃើញ​ ​ហើយ​ឲ្យ​បិទបាំង​គំនរ​ទាំងពីរ​នោះ​ដោយ​កន្ទេល​ ​ឲ្យ​ក្រាល​អាសនៈ​ទុក​ត្រង់​កណ្តាល​ ​រួច​ឲ្យ​បាំង​រនាំ​ជុំវិញ​ពី​ខាងក្រៅ​ ​(​គំនរ​នោះ​)​ ​ហើយ​ហៅ​ស្រី​ជាគូ​ពីមុន​របស់​សុទិន្ន​ដ៏​មាន​អាយុ​មក​បង្គាប់​ថា​ ​កូនស្រី​ ​បើ​ដូច្នោះ​ ​គ្រឿងប្រដាប់​ណា​ដែល​ឯង​ស្អិតស្អាង​ហើយ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្ន​ ​កូន​អញ​ ​ត្រូវ​ឯង​ស្អិតស្អាង​គ្រឿងប្រដាប់​នោះ​ចុះ​។​ ​ស្រី​ជាគូ​ពីមុន​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​ក៏​ទទួលពាក្យ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​ចា៎ស​អ្នក​មាតា​។​ ​គ្រានោះ​ ​សុទិន្ន​ដ៏​មាន​អាយុ​ស្លៀក​ស្បង់​រួច​កាន់​យក​បាត្រ​និង​ចីវរ​ក្នុង​វេលា​ព្រឹក​ ​លំនៅ​បិតា​របស់​ខ្លួន​នៅត្រង់​ទីណា​ ​ក៏​ចូល​ទៅត្រង់​ទីនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ទុក​បំរុង​។​ ​លំដាប់នោះ​ ​បិតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​សុទិន្ន​ដ៏​មាន​អាយុ​នៅត្រង់​ទីណា​ ​ក៏​ចូល​ទៅត្រង់​ទីនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បង្គាប់​អ្នកបំរើ​ឲ្យ​បើក​

ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636774046561928938
ទៅកាន់ទំព័រ៖