ព្រះត្រៃបិដក ភាគ ០១

គំនរ​ទ្រព្យ​ទាំងនោះ​ ​ហើយ​ប្រាប់​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​សុទិន្ន​កូន​ ​នេះ​ជា​ទ្រព្យសម្បាច់​ដើម​ខាង​ស្រី​របស់​មាតា​លោក​ ​នៅ​មានទ្រព្យ​សម្បាច់​ដើម​ខាង​ប្រុស​របស់​បិតា​និង​មត៌ក​របស់​ជីតា​ផ្សេងទៀត​ ​សុទិន្ន​កូន​ ​បើ​លោក​បាន​សឹក​ចេញ​ជា​គ្រហស្ថ​មក​ ​នឹង​បាន​ប្រើប្រាស់​សម្បត្តិ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ ​សុទិន្ន​កូន​ ​ចូរ​លោក​សឹក​ចេញ​ជា​គ្រហស្ថ​មក​ ​ហើយនឹង​ប្រើប្រាស់​សម្បត្តិ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ឲ្យ​ទាន​ផង​។​ ​សុទិន្ន​តប​ថា​ ​ញោម​ ​អាត្មា​មិន​អាច​នឹង​សឹក​បានទេ​ ​ព្រោះ​អាត្មា​ពេញចិត្ត​តែ​ក្នុង​ការប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​។​ ​បិតា​សុទិន្ន​ដ៏​មាន​អាយុ​និយាយ​នឹង​សុទិន្ន​ដ៏​មាន​អាយុ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ជា​គំរប់​បីដង​ផង​ថា​ ​សុទិន្ន​កូន​ ​នេះ​ជា​ទ្រព្យសម្បាច់​ដើម​ខាង​ស្រី​របស់​មាតា​លោក​ ​នៅ​មានទ្រព្យ​សម្បាច់​ដើម​ខាង​ប្រុស​របស់​បិតា​និង​មត៌ក​របស់​ជីតា​ផ្សេងទៀត​ ​សុទិន្ន​កូន​ ​បើ​លោក​បាន​សឹក​ចេញ​ជា​គ្រហស្ថ​មក​ ​នឹង​បាន​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ឲ្យ​ទាន​ផង​។​ ​សុទិន្ន​កូន​ ​ចូរ​លោក​សឹក​ចេញ​ជា​គ្រហស្ថ​មក​ ​ហើយ​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ឲ្យ​ទាន​ផង​។​ ​សុទិន្ន​តប​ថា​ ​គហបតី​ ​បើ​ញោម​អត់ទោស​ឲ្យ​អាត្មាភាព​ ​ៗ​ ​នឹង​សូម​ជំរាប​ញោម​បន្តិច​។​ ​បិតា​ទទួលព្រម​ថា​ ​សុទិន្ន​កូន​ ​ចូរ​លោក​និយាយ​មក​ចុះ​ ​មិនជាអ្វីទេ​។​ ​សុទិន្ន​ភិក្ខុ​ក៏​ប្រាប់​ថា​ ​គហបតី​ ​

ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636774046818993642
ទៅកាន់ទំព័រ៖