ព្រះត្រៃបិដក ភាគ ០១

បើ​ដូច្នោះ​ ​ញោម​ត្រូវ​បង្គាប់​មនុស្ស​ឲ្យ​ធ្វើ​ការុង​ធ្មៃ​ធំៗ​ ​ហើយ​ឲ្យ​ច្រក​ប្រាក់​និង​មាស​ឲ្យ​ពេញ​ ​រួច​ផ្ទុក​ដោយ​រទេះ​ ​យក​ទៅ​ចាក់ចោល​ក្នុង​កណ្តាល​ខ្សែទឹក​ទន្លេ​គង្គា​ ​ហេតុអ្វីបានជា​អាត្មា​ថា​ដូច្នោះ​ ​គហបតី​ ​ព្រោះថា​ទ្រព្យ​ទាំងពួង​តែង​មានដល់​អ្នកណា​ហើយ​ ​សេចក្តី​ខ្លាច​ក្តី​ ​សេចក្តី​តក់ស្លុត​ក្តី​ ​សេចក្តី​ព្រឺរោម​ក្តី​ ​ការ​ថែរក្សា​ក្តី​ ​តែង​មានដល់​អ្នកនោះ​មិនខាន​ ​ព្រោះតែ​ទ្រព្យ​ទាំងនោះ​ជាហេតុ​ ​(​បើ​អ្នក​យក​មាសប្រាក់​ទៅ​ចាក់ចោល​ក្នុង​ខ្សែទឹក​ហើយ​)​ ​សេចក្តី​អន្តរាយ​មាន​ភ័យ​ជាដើម​នោះ​ ​នឹង​មិន​មានដល់​អ្នក​ឡើយ​។​ ​កាល​សុទិន្ន​ដ៏​មាន​អាយុ​ពោល​យ៉ាងនេះ​ហើយ​ ​បិតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ទោមនស្ស​តូចចិត្ត​ថា​ ​ហេតុ​ដូចម្តេច​បាន​ជា​លោក​សុទិន្ន​ជា​កូន​ពោល​យ៉ាងនេះ​។​ ​គ្រានោះ​ឯង​ ​បិតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​ទើប​ហៅ​ស្រី​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​មក​ប្រាប់​ថា​ ​នែនាង​ក្រមុំ​ ​បើ​ដូច្នោះ​ ​នាង​ឯង​ជាទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្ន​កូន​អញ​ ​នាង​ធ្វើ​ដូចម្តេច​នឹង​ឲ្យ​សុទិន្ន​កូន​អញ​ធ្វើតាម​ពាក្យ​នាង​បាន​។​ ​គ្រានោះ​ឯង​ ​ស្រី​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​បាន​ប្រវា​ឱប​ជើង​ទាំងពីរ​ ​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​នឹង​សុទិន្ន​ភិក្ខុ​ថា​ ​បពិត្រ​អយ្យ​បុត្រ​ ​លោក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ព្រោះ​ហេតុ​នៃ​ស្រី​អប្សរ​ទាំងឡាយ​ណា​ ​ស្រី​អប្សរ​ទាំងឡាយ​នោះ​មាន​ទ្រង់ទ្រាយ​ប្រពៃ​ដូចម្តេច​ទៅ​ ​។​ ​

ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636774047382825891
ទៅកាន់ទំព័រ៖