ព្រះត្រៃបិដក ភាគ ០១

លំដាប់នោះ​ ​នាង​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​មិនយូរ​ប៉ុន្មាន​ ​នាង​ក៏​មាន​រដូវ​ ​ផ្កា​គឺ​ឈាម​នៃ​នាង​នោះ​ក៏​កើតឡើង​។​ ​ទើប​នាង​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​បាន​ប្រាប់​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​ម៉ែ​ ​ខ្ញុំ​មាន​រដូវ​ហើយ​ ​ផ្កា​គឺ​ឈាម​របស់ខ្ញុំ​កើត​ហើយ​។​ ​មាតា​តប​ថា​ ​ម្នាលនាង​កូនប្រសា​ ​បើ​ដូច្នោះ​ ​នាង​ឯង​ប្រដាប់​តាក់តែងដោយ​គ្រឿងអលង្ការ​ឯណា​ ​ដែល​ជាទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្ន​កូន​ ​(​យើង​)​ ​នាង​ចូរ​ប្រដាប់​តាក់តែងដោយ​គ្រឿង​សម្រាប់​ស្អិតស្អាង​នោះ​ចុះ​។​ ​នាង​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​បាន​ទទួលពាក្យ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​ច៎ា​សម៉ែ​។​ ​លំដាប់នោះ​ ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​ក៏​នាំ​នាង​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ចូល​ទៅកាន់​ព្រៃ​មហា​វន​ ​ដែល​សុទិន្ន​ភិក្ខុ​នៅ​នោះ​ឯង​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏បាន​ពោល​នូវ​ពាក្យ​នេះ​នឹង​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សុទិន្ន​កូន​ ​ត្រកូល​នេះ​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​របស់​សម្រាប់​ប្រើប្រាស់​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ជាទី​គាប់ចិត្ត​ច្រើន​ ​មាន​ធនធាន​ស្រូវ​អង្ករ​ច្រើន​ ​ម្នាល​សុទិន្ន​កូន​ ​អ្នក​ត្រឡប់​មក​ដើម្បី​ហីនភេទ​ ​ក៏​គង់​នឹង​បាន​បរិភោគ​នូវ​ភោគ​សម្បត្តិ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ ​ម្នាល​សុទិន្ន​កូន​ ​អ្នក​ត្រូវ​ត្រឡប់​មកកាន់​ហីនភេទ​ជា​គ្រហស្ថ​វិញ​ ​ហើយ​បរិភោគ​នូវ​ភោគ​សម្បត្តិ​ផង​ ​

ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636774048609836072
ទៅកាន់ទំព័រ៖