ព្រះត្រៃបិដក ភាគ ០១
ធ្វើបុណ្យទាំងឡាយផង។ សុទិន្នតបថា ញោម អាត្មាសឹកមិនកើតទេ អាត្មាមិនព្រមសឹកទេ អាត្មាត្រេកអរតែប្រព្រឹត្តព្រហ្មចរិយធម៌។ មាតារបស់សុទិន្នដ៏មានអាយុ បាននិយាយនឹងសុទិន្នដ៏មានអាយុអស់វារៈ២-៣ដងយ៉ាងនេះថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន នែសុទិន្នកូន បើដូច្នោះ អ្នកចូរអោយត្រឹមតែពូជចុះ កុំឲ្យពួកស្តេចលិច្ឆវីមករឹបយកសម្បត្តិទ្រព្យយើង ដែលជាត្រកូលឥតកូនទៅបាន។ សុទិន្នឆ្លើយថា ញោម អាត្មាអាចធ្វើកិច្ចនេះជូនបាន ហើយក៏ចាប់ដៃនាងបុរាណទុតិយិកា កៀកចូលទៅកាន់ព្រៃមហាវន យល់ឃើញថាមិនមានទោស ព្រោះសិក្ខាបទព្រះអង្គមិនទាន់បានបញ្ញត្ត ហើយញុំាងមេថុនធម្មឲ្យសម្រេចដោយនាងបុរាណទុតិយិកាអស់វារៈ៣ដង នាងក៏មានគភ៌ដោយមេថុនសេវនៈនោះ។
[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮទូទ័រឡើងទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។
ID: 636774049099934104
ទៅកាន់ទំព័រ៖