ព្រះត្រៃបិដក ភាគ ០១

 [​១៩​]​ ​គ្រានោះ​ ​សេចក្តី​សង្ស័យ​ ​និង​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​ ​ក៏​កើតមាន​ដល់​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​អាត្មាអញ​ពេញ​ហៅ​ជា​ឥត​លាភ​ ​លាភ​មិន​មានដល់​អាត្មាអញ​ទេ​ ​ភាពជា​មនុស្ស​ ​ពេញ​ហៅ​អាត្មាអញ​បាន​ដោយ​អាក្រក់​ ​មិនមែន​អាត្មាអញ​បាន​ដោយ​ល្អ​ទេ​ ​ដោយហេតុ​អាត្មាអញ​បាន​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​សាស្តា​ទ្រង់​សំដែង​ដោយ​ប្រពៃ​យ៉ាងនេះ​ ​ហើយ​មិន​អាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិបូណ៌​ ​បរិសុទ្ធ​ដរាបដល់​អស់ជីវិត​។​ ​ព្រោះ​សេចក្តី​សង្ស័យ​ ​និង​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​នោះ​ឯង​ ​សុទិន្ន​ក៏​ទៅជា​ស្គមប្រដក់​ ​មាន​សម្បុរ​អាក្រក់​កើតទៅជា​រោគលឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​មានចិត្ត​ក្រៀមក្រំ​ទ្រមឹងទ្រមើយ​ ​កើតទុក្ខ​តូចចិត្ត​នឹក​ស្តាយក្រោយ​ ​សញ្ជប់សញ្ជឹង​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​ជា​សំឡាញ់​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​សុទិន្ន​ ​កាលពីដើម​ ​លោក​មាន​សម្បុរ​ល្អ​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​មាន​សម្បុរ​មុខ​ដ៏​ថ្លា​ ​មាន​សម្បុរថ្ងៃ​ស្រស់បស់​ផូរផង់​ល្អ​ ​ឥឡូវនេះ​លោក​ទៅជា​ស្គម​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតរោគ​លឿង​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​

ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636774049823385483
ទៅកាន់ទំព័រ៖