ព្រះត្រៃបិដក ភាគ ០១
មានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្តក្តៅក្រហាយសញ្ជប់សញ្ជឹង ម្នាលអាវុសោសុទិន្ន លោកមិនសូវត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទៅទេឬអ្វី។ សុទិន្នឆ្លើយតបថា នែលោកដ៏មានអាយុទាំងឡាយ ខ្ញុំមិនមែនមិនត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំបានធ្វើបាបកម្ម គឺសេពមេថុនធម្មនឹងស្រ្តីបុរាណទុតិយិកា ម្នាលអាវុសោទាំងឡាយ សេចក្តីសង្ស័យ និងសេចក្តីស្តាយក្រោយក៏កើតមានដល់ខ្ញុំនោះឯងថា អាត្មាអញពេញហៅជាឥតលាភ លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្សពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យដែលព្រះសាស្តាទ្រង់សំដែង ដោយប្រពៃយ៉ាងនេះ ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធដរាបដល់អស់ជីវិត។ ភិក្ខុទាំងឡាយជាសំឡាញ់ក៏និយាយថា អាវុសោសុទិន្ន លោកបួសក្នុងធម្មវិន័យ ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងល្អហើយយ៉ាងនេះ មិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតបាន ព្រោះមេថុនធម្មសេវនកិច្ចណា
ID: 636774050267790902
ទៅកាន់ទំព័រ៖