ព្រះត្រៃបិដក ភាគ ០១

ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ស្រេកឃ្លាន​ក្នុង​កាម​ ​ដើម្បី​ដកចេញ​នូវ​សេចក្តី​អាល័យ​ក្នុង​កាម​ ​ដើម្បី​ផ្តាច់​បង់​នូវ​វដ្តៈ​ ​ដើម្បី​អស់​ទៅ​នៃ​តណ្ហា​ ​ដើម្បី​គ្មាន​រាគៈ​ ​ដើម្បី​និរោធ​ ​ដើម្បី​ព្រះនិព្វាន​ ​(​ក្រែង​ដូច្នេះ​)​ ​មិនមែន​ឬ​ ​ម្នាល​អាវុសោ​ ​កិរិយា​លះបង់​នូវ​កាម​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សំដែង​ហើយ​ ​ការកំណត់​ដឹង​នូវ​សេចក្តី​សំគាល់​ក្នុង​កាម​ ​ព្រះអង្គ​ក៏បាន​សំដែង​ហើយ​ ​កិរិយា​កំចាត់​បង់​នូវ​សេចក្តី​ស្រេកឃ្លាន​ក្នុង​កាម​ ​ព្រះអង្គ​ក៏បាន​សំដែង​ហើយ​ ​កិរិយា​ដកចេញ​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​កាម​ទាំងឡាយ​ ​ក៏​ព្រះអង្គ​បាន​សំដែង​ហើយ​ ​កិរិយា​ចូល​ទៅ​រម្ងាប់​នូវ​សេចក្តី​ក្តៅក្រហាយ​អន្ទះអន្ទែង​ក្នុង​កាម​ទាំងឡាយ​ ​ក៏​ព្រះអង្គ​បាន​សំដែង​ហើយដោយ​អនេកបរិយាយ​ ​(​យ៉ាងនេះ​)​ ​មិនមែន​ឬ​ ​ម្នាល​អាវុសោ​ ​កម្ម​ដ៏​លាមក​របស់​លោក​នេះ​ ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​នោះ​ទេ​ ​មិនមែន​ដឹកនាំ​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​ ​ម្នាល​អាវុសោ​ ​កម្ម​ដ៏​លាមក​របស់​លោក​នេះ​ ​រមែង​ដឹកនាំ​សេចក្តី​មិន​ជ្រះថ្លា​ឲ្យ​កើតមាន​ដល់​ជន​ទាំងឡាយ​ដែល​មិន​ ​ទាន់​ជ្រះថ្លា​នៅឡើយ​ ​ដឹកនាំ​ជន​ទាំងឡាយ​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ឲ្យ​ទាស់ចិត្ត​គំនិត​ទៅវិញ​ទេតើ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ក៏​តិះដៀល​សុទិន្ន​ដ៏​មាន​អាយុ​ដោយ​អនេកបរិយាយ​ ​ហើយ​នាំគ្នា​ក្រាបទូល​នូវ​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636774050946379715
ទៅកាន់ទំព័រ៖