ព្រះត្រៃបិដក ភាគ ០១

 [​២០​]​ ​ព្រោះ​រឿង​នេះ​ ​ព្រោះ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​សុទិន្ន​ដ៏​មាន​អាយុ​ក្នុង​កាលនោះ​ថា​ ​នែ​សុទិន្ន​ ​ឮ​ថា​អ្នកឯង​សេព​មេថុនធម្ម​នឹង​នាង​បុរាណ​ទុតិយិកា​ ​ពិតមែន​ឬ​។​ ​សុទិន្ន​ក្រាបទូល​ថា​ ​សូមទាន​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​បាបកម្ម​ដែល​អ្នកឯង​ធ្វើ​នេះ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ទេ​ ​នែ​មោឃបុរស​ ​គួរបើ​ដែរ​ ​អ្នកឯង​បួស​ក្នុង​ធម្មវិន័យ​ដែល​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ត្រ​ឡំាង​ ​ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិសុទ្ធ​ពេញលេញ​ដរាបដល់​អស់ជីវិត​ ​មិនកើត​ ​នែ​មោឃបុរស​ ​ធម៌​ដែល​តថាគត​សំដែង​ហើយដោយ​អនេកបរិយាយ​ ​(​សុទ្ធតែ​)​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​មិនមែន​ដើម្បី​ប្រកបដោយ​រាគៈ​ទេ​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដើម្បីឲ្យ​ប្រាសចាក​កិលេស​ជា​គ្រឿង​ប្រកប​ ​មិនមែន​សំដែង​ដើម្បី​តម្រូវ​ទៅ​រក​កិលេស​ជា​គ្រឿង​ប្រកប​ទេ​ ​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដើម្បី​មិន​ឲ្យ​ប្រកាន់​មាំ​ ​មិនមែន​សំដែង​ដើម្បីឲ្យ​ប្រកាន់​មាំ​ទេ​ ​មិនមែន​ឬ​ ​ម្នាល​មោឃបុរស​ ​ត្រង់​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដើម្បីឲ្យ​ប្រាសចាក​រាគៈ​ ​អ្នកឯង​ត្រឡប់​ចូលចិត្ត​ក្នុង​ធម៌​នោះ​ថា​ឲ្យ​ប្រកបដោយ​រាគៈ​វិញ​ ​ត្រង់​ធម៌​ដែល​តថាគត​សំដែង​ហើយ​ ​ដើម្បីឲ្យ​ប្រាសចាក​កិលេស​ជា​គ្រឿង​ប្រកប​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636774051789997967
ទៅកាន់ទំព័រ៖