ព្រះត្រៃបិដក ភាគ ០១
របស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាង អង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងដែលឆេះភ្លឺច្រាលរន្ទាលប្រសើរ ជាង អង្គជាតដែលអ្នកដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ ហេតុអ្វី បានជាតថាគតពោលដូច្នោះ មោឃបុរស ព្រោះថាមនុស្សដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើង គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខប្រហែលនឹងស្លាប់ប៉ុណ្ណោះ ឯនឹងបានទំលាយរាងកាយស្លាប់ហើយ ទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះបច្ច័យដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងនោះក៏ទេ នែមោឃបុរស ចំណែកខាងភិក្ខុដែលដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមនោះ តែទំលាយរាងកាយហើយ ត្រូវទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ម្នាលមោឃបុរស កាលបើកម្មទាំងនោះ (សុទ្ធតែជាកម្មប្រកបដោយទោសធំយ៉ាងនេះ) អ្នកឯងនៅតែប្រព្រឹត្តធ្វើនូវអសទ្ធម្ម ជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកថយ អាក្រក់ មានកិច្ចដោយទឹកជាទីបំផុត ជាធម៌លាក់លៀម ជាធម៌របស់ជនពីរៗអ្នក តែងប្រជុំធ្វើតាមតែប្រទះនោះ មោឃបុរស (ក្នុងសាសនានេះ) មានតែអ្នកឯងហើយ ជាអ្នកធ្វើអកុសល
ID: 636774052463076465
ទៅកាន់ទំព័រ៖