ព្រះត្រៃបិដក ភាគ ០១
[២២] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំសង្ឃ ហើយត្រាស់សួរភិក្ខុនោះ ក្នុងវេលានោះថា ម្នាលភិក្ខុ ឮថាអ្នកឯងសេពមេថុនធម្មនឹងមេស្វា ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទានពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស (អំពើអាក្រក់ដែលអ្នកឯងធ្វើនេះ) ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលតថាគត សំដែងហើយដោយល្អយ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតមិន កើត នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដើម្បីប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះអន្ទែងក្នុងកាមទាំងឡាយ តថាគតសំដែងហើយដោយអនេកបរិយាយ នែមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស មានពិសដ៏ក្លៀវក្លាប្រសើរជាង អ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាតរបស់មេស្វាមិនប្រសើរសោះឡើយ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាងដែលអ្នកឯងដាក់អង្គជាត ទៅក្នុងអង្គជាតរបស់មេស្វានោះពុំប្រសើរសោះឡើយ ម្នាលមោឃបុរស សូវអ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងក្តៅ ដែលកំពុងឆេះសន្ធោរសន្ធៅ
ID: 636774054456940507
ទៅកាន់ទំព័រ៖