ព្រះត្រៃបិដក ភាគ ០១

មាន​អណ្តាត​ភ្លើង​ដ៏​រុងរឿង​វិញ​ប្រសើរ​ជាង​ ​ឯ​អង្គជាត​ដែល​អ្នកឯង​ដាក់​ទៅ​ក្នុង​អង្គជាត​របស់​មេ​ស្វា​នោះ​ ​ពុំប្រសើរ​ឡើយ​ ​ពាក្យ​ដែល​តថាគត​ពោល​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មោឃបុរស​ ​ព្រោះថា​ទោះបី​បុគ្គល​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ស្ទើរនឹង​ស្លាប់​ដោយហេតុ​ដែល​ដាក់​អង្គជាត​ទៅ​ ​ក្នុង​មាត់​ពស់វែក​ជាដើម​នោះ​ក៏ដោយ​ ​បុគ្គល​នោះ​លុះ​រំលាងខន្ធ​ ​នឹង​បាន​ចូល​ទៅកាន់​តិរច្ឆាន​កំណើត​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​ព្រោះតែ​ដាក់​អង្គជាត​ទៅ​ក្នុង​មាត់​ពស់វែក​ជាដើម​នោះ​ក៏ទេ​ ​ម្នាល​មោឃបុរស​ ​(​ឯ​ភិក្ខុ​នោះ​)​ ​លុះ​រំលាងខន្ធ​ ​ក៏​រមែងតែ​ទៅកាន់​តិរច្ឆាន​កំណើត​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​ព្រោះ​ហេតុ​ដែល​ដាក់​អង្គជាត​ទៅ​ក្នុង​អង្គជាត​មេ​ស្វា​នេះឯង​ ​ម្នាល​មោឃបុរស​ ​កាលបើ​កម្ម​នោះ​មានទោស​ធ្ងន់​ដល់​ម្ល៉ោះហើយ​ ​អ្នកឯង​មិន​គួរបើ​ហ៊ាន​សេព​អសទ្ធម្ម​ជា​ធម៌​របស់​អ្នកស្រុក​ ​ជា​ធម៌​របស់​មនុស្ស​ថោកទាប​ ​ក្រាស់​ដោយ​អំពើអាក្រក់​ ​មាន​កិច្ច​ដោយ​ទឹកជា​ទីបំផុត​របស់​ជន​មានគូស្រករ​ ​ជា​ធម៌​លាក់លៀម​ ​ដែលគេ​ត្រូវ​រួបរួម​គ្នា​តែ​ពីរ​នាក់​នោះ​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នោះ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ ​ជ្រះថ្លា​ទេ​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សេព​មេថុនធម្ម​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636774054853473188
ទៅកាន់ទំព័រ៖