ព្រះត្រៃបិដក ភាគ ០១

ដោយហោចទៅ​ ​សូម្បី​នឹង​សត្វតិរច្ឆាន​ញី​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បារាជិក​រក​សំវាស​គ្មាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ដោយហេតុ​យ៉ាងនេះ​ឯង​។​ ​

​និទាន​មេ​ស្វា​ ​ចប់​។​ ​


 [​២៣​]​ ​ក្នុង​សម័យ​នោះ​ ​ពួក​ភិក្ខុ​វជ្ជី​បុត្រ​នៅក្នុង​ក្រុង​វេសាលី​ជាច្រើន​រូប​ ​នាំគ្នា​ឆាន់​ឆ្អែត​ហើយ​សឹង​ ​ៗ​ស្កប់​ហើយ​ស្រង់ទឹក​ ​ៗ​ហើយ​ឆាន់​ ​ៗ​ហើយ​សឹង​ ​ៗ​ស្កប់ស្កល់​ហើយ​ស្រង់ទឹក​ ​ឥត​បាន​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​ប្រាជ្ញា​ឡើយ​ ​មិន​ពោល​លាសិក្ខា​ ​មិន​ធ្វើឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​(​គឺ​មិន​សឹក​សិន​)​ ​ហើយ​សេព​មេថុនធម្ម​។​ ​លុះ​សម័យ​តមក​ខាងក្រោយ​ ​ភិក្ខុ​ទាំងនោះ​ប្រទះ​សេចក្តី​ព្រាត់ប្រាស​ចាក​ញាតិ​ខ្លះ​ ​ប្រទះ​សេចក្តី​វិនាស​ភោគ​សម្បត្តិ​ខ្លះ​ ​ប្រទះ​រោគ​មក​បៀតបៀន​ខ្លះ​ ​(​ក៏​នាំគ្នា​)​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​យើងខ្ញុំ​ទាំងឡាយ​មិនមែន​ជា​អ្នក​តិះដៀល​ព្រះពុទ្ធ​ ​តិះដៀល​ព្រះធម៌​ ​តិះដៀល​ព្រះសង្ឃ​ទេ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​យើងខ្ញុំ​ទាំងឡាយ​ជា​អ្នក​តិះដៀល​តែខ្លួន​ឯង​ ​មិនមែន​តិះដៀល​អ្នកដទៃ​ទេ​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636774055329740429
ទៅកាន់ទំព័រ៖