ព្រះត្រៃបិដក ភាគ ០១

កិរិយា​ដែល​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ហើយ​ ​សិក្ខា​ហៅថា​ ​ភិក្ខុ​បាន​ពោល​លាហើយ​ក៏​មាន​។​ ​
 [​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ដែល​ភិក្ខុ​គ្រាន់តែ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​ប៉ុន្តែ​សិក្ខា​ ​ហៅថា​ ​ភិក្ខុ​មិនទាន់​បាន​ពោល​លា​នៅឡើយ​ ​នោះ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​អផ្សុក​មិន​រីករាយ​ ​ចង់​ដើម្បីឲ្យ​ឃ្លាត​ផុត​ចាក​ភេទ​ជា​សមណៈ​ ​នឿយណាយ​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​នឹង​ភាព​ខ្លួន​ជា​ភិក្ខុ​ ​ប្រាថ្នា​ភាពជា​គ្រហស្ថ​ ​ប្រាថ្នា​ភាពជា​ឧបាសក​ ​ប្រាថ្នា​ភាពជា​អ្នករក្សា​អារាម​ ​ប្រាថ្នា​ភាពជា​សាមណេរ​ ​ប្រាថ្នា​ភាពជា​តិរ្ថិយ​ ​ប្រាថ្នា​ភាពជា​តិរ្ថិយ​សាវក​ ​ប្រាថ្នា​ភាព​នៃ​ខ្លួន​មិនមែន​ជា​សមណៈ​ ​ប្រាថ្នា​ភាព​នៃ​ខ្លួន​មិនមែន​ជា​សក្យ​បុត្រ​ ​ក៏​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​បើ​ដូច្នោះ​ ​មានតែ​ខ្ញុំ​ត្រូវ​លះបង់​ព្រះពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ហៅថា​ ​កិរិយា​ដែល​ភិក្ខុ​គ្រាន់តែ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​ប៉ុន្តែ​សិក្ខា​ ​ហៅថា​ ​ភិក្ខុ​មិនទាន់​បាន​ពោល​លា​នៅឡើយ​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​អផ្សុក​ ​មិន​រីករាយ​ ​ចង់​ចេញ​ចាក​សមណភាព​ ​នឿយណាយ​ធុញទ្រាន់​ ​ខ្ពើមរអើម​នឹង​ភាព​ខ្លួន​ជា​ភិក្ខុ​ ​ប្រាថ្នា​ភាពជា​គ្រហស្ថ​ ​។​បេ​។​ ​ប្រាថ្នា​នូវ​ភាព​មិនមែន​ជា​សក្យ​បុត្រ​ ​ក៏​និយាយ​ឲ្យ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636774057668754212
ទៅកាន់ទំព័រ៖