ព្រះត្រៃបិដក ភាគ ០១
ខ្ញុំត្រូវទៅជាឧបាសក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាអ្នករក្សាវត្ត។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាសាមណេរ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយសាវក។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសមណៈ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសក្យបុត្រ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ឃ្លាតចាកសមណភាព កាលជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កាលបើហេតុយ៉ាងនេះមានពិតមែន ខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កាលបើយ៉ាងនេះ មានតែខ្ញុំត្រូវលែងធ្វើ
ID: 636774058412376745
ទៅកាន់ទំព័រ៖