ព្រះត្រៃបិដក ភាគ ០១
ជាសក្យបុត្រ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ ខ្ញុំត្រូវតែលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ ខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ ខ្ញុំត្រូវលះបង់ព្រះពុទ្ធ។បេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ ត្រូវតែខ្ញុំលែងធ្វើជាសក្យបុត្រ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ប្រាថ្នាដើម្បីឲ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ។បេ។ នឹងចង់ឲ្យខ្លួនទៅជាអសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកមាតា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបិតា។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនប្រុស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនស្រី។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនប្រុស។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនស្រី។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រពន្ធ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកពួកញាតិ។
ID: 636774058733135092
ទៅកាន់ទំព័រ៖