ព្រះត្រៃបិដក ភាគ ០១

និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​ពួក​មិត្ត​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭកស្រុក​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​និគម​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​ស្រែ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​ចំការ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​ប្រាក់​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​មាស​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​សិល្បសាស្ត្រ​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រឭក​ជា​ញឹកញយ​នូវ​ការ​សើច​ ​ការ​ស្រដី​ ​និង​ការ​លេង​អំពី​មុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ហៅថា​ ​កិរិយា​គ្រាន់តែ​ធ្វើឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​ប៉ុន្តែ​សិក្ខា​ ​មិន​ចាត់ថា​ភិក្ខុ​បាន​ពោល​លា​ឡើយ​។​ ​មួយវិញទៀត​ ​ភិក្ខុ​អផ្សុក​ ​មិន​រីករាយ​ ​ប្រាថ្នា​ឲ្យ​ឃ្លាត​ផុត​ចាក​សមណភាព​ ​ជា​ទុក្ខ​ធុញទ្រាន់​ ​ខ្ពើមរអើម​ភាពជា​ភិក្ខុ​ ​ពេញចិត្ត​នឹង​ភាព​គ្រហស្ថ​។​បេ​។​ ​ពេញចិត្ត​នឹង​ភាព​មិនមែន​ជា​សក្យ​បុត្រ​ ​ក៏​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មាន​មាតា​ ​ៗ​នោះ​ខ្ញុំ​ត្រូវតែ​ចិញ្ចឹម​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​បិតា​របស់ខ្ញុំ​មាន​ ​បិតា​នោះ​ខ្ញុំ​ត្រូវតែ​ចិញ្ចឹម​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​បងប្អូន​ប្រុស​របស់ខ្ញុំ​មាន​ ​បងប្អូន​ប្រុស​នោះ​ខ្ញុំ​ត្រូវតែ​ចិញ្ចឹម​។​ ​និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា​ ​បងប្អូន​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636774059073794576
ទៅកាន់ទំព័រ៖