ព្រះត្រៃបិដក ភាគ ០១

តថាគត​សំដែងធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ​ ​ដែល​ ​រំលាង​បង់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ច្រើនប្រការ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​បំផ្លាញ​នោះ​ ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ​ ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ជា​អ្នក​ដុត​កំ​ដៅ​ទេតើ​ ​។​ ​ព្រះ​សព្វញ្ញូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ជា​អ្នក​ដុត​កំ​ដៅ​ ​ដែលគេ​ថា​នោះ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា​ ​ការប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​ជាអកុសល​ធម៌​ដ៏​អាក្រក់​ ​អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​(​នោះ​)​ ​បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ដូចដើម​ត្នោត​ដែលគេ​ក្របែល​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​តថាគត​ហៅ​អ្នកនោះ​ថា​ ​អ្នក​ដុត​កំ​ដៅ​ ​ម្នាល​ព្រាហ្មណ៍​ ​អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​(​នោះ​)​ ​តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​

ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636774004955979214
ទៅកាន់ទំព័រ៖