ព្រះត្រៃបិដក ភាគ ០១
ស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន កូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះខ្ញុំត្រូវតែចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកញាតិរបស់ខ្ញុំមាន អ្នកទាំងនោះត្រូវតែខ្ញុំចិញ្ចឹម។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន ពួកមិត្តទាំងនោះខ្ញុំត្រូវតែចិញ្ចឹម។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ឃ្លាតចេញចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពគ្រហស្ថ។បេ។ មិនប្រាថ្នាភាពជាសក្យបុត្រ ក៏និយាយឲ្យអ្នកដទៃដឹងច្បាស់ថា មាតារបស់ខ្ញុំមាន មាតានោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនប្រុសរបស់ខ្ញុំមាន បងប្អូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះនឹងចិញ្ចឹមខ្ញុំ។
ID: 636774059452106214
ទៅកាន់ទំព័រ៖