ព្រះត្រៃបិដក ភាគ ០១
ប៉ុន្តែសិក្ខាមិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ចេញចាកភាពជាសមណៈ ជាទុក្ខនឹងភាពជាភិក្ខុ ជិនឆ្អន់ ខ្ពើមរអើមភិក្ខុភាព ប្រាថ្នានូវភាពជាគ្រហស្ថ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) កម្របុគ្គលនឹងធ្វើបាន។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនងាយនឹងធ្វើបានទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលប្រព្រឹត្តបានដោយកម្រ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនប្រព្រឹត្តបានដោយងាយទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនអាច (នៅក្នុងភេទបព្វជិតបាន)ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនហ៊ាន (នៅក្នុងភេទបព្វជិត) ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនត្រេកអរ (នឹងភេទបព្វជិត) ទេ។ និយាយឲ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនពេញចិត្ត (នឹងភេទបព្វជិត) ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ។
[៣១] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខាក៏ហៅថាភិក្ខុបានពោលលា
ID: 636774060598191767
ទៅកាន់ទំព័រ៖