ព្រះត្រៃបិដក ភាគ ០១
និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អន្តេវាសិក។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិត ដែលមានឧបជ្ឈាយ៍ស្មើគ្នា។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិតដែលមានអាចារ្យស្មើគ្នា។ និយាយឲ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ភិក្ខុដែលប្រព្រឹត្តព្រហ្មចរិយៈជាមួយគ្នា។បេ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាគ្រហស្ថចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាឧបាសកចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាញោមវត្តចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាមណេរចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាតិរ្ថិយចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាវកនៃតិរ្ថិយចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសមណៈទេចុះ។ និយាយឲ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសក្យបុត្រទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឲ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលាហើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ
ID: 636774061392537201
ទៅកាន់ទំព័រ៖