ព្រះត្រៃបិដក ភាគ ០១

និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មិន​ត្រូវការ​ដោយ​ព្រះពុទ្ធ​ទេ​។​បេ​។​ ​ពោល​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​មិន​ត្រូវការ​ដោយ​បព្វជិត​មាន​ព្រហ្មចារ្យ​ស្មើគ្នា​ទាំងឡាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​យ៉ាងនេះ​។​បេ​។​ ​ម្យ៉ាងទៀត​ ​។​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ប្រយោជន៍អ្វី​ដោយ​ព្រះពុទ្ធ​ដល់​ខ្ញុំ​។​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ប្រយោជន៍អ្វី​ដោយ​សព្រហ្មចារី​ភិក្ខុ​ទាំងឡាយ​ដល់​ខ្ញុំ​។​ ​ក៏​យ៉ាងនេះ​ ​។​បេ​។​ ​ម្យ៉ាងទៀត​ ​។​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​សេចក្តី​ត្រូវការ​ដោយ​ព្រះពុទ្ធ​នៃ​ខ្ញុំ​មិន​មាន​។​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​សេចក្តី​ត្រូវការ​ដោយ​សព្រហ្មចារី​ភិក្ខុ​ទាំងឡាយ​នៃ​ខ្ញុំ​មិន​មាន​។​ ​ក៏​យ៉ាងនេះ​ ​។​បេ​។​ ​ម្យ៉ាងទៀត​ ​។​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រួច​ស្រឡះ​ចាក​ព្រះពុទ្ធ​ហើយ​។​ ​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​រួច​ស្រឡះ​ចាក​សព្រហ្មចារី​ភិក្ខុ​ទាំងឡាយ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​យ៉ាងនេះ​ ​ហៅថា​ ​ការបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មាន​កំឡាំង​ថយ​ ​ទាំង​សិក្ខា​ក៏​ហៅថា​ ​ភិក្ខុ​បាន​ពោល​លាហើយ​។​ ​ម្យ៉ាងទៀត​ ​ពាក្យ​ទាំងឡាយ​ណា​ ​សូម្បី​ដទៃ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ព្រះពុទ្ធ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ព្រះធម៌​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ព្រះសង្ឃ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636774061708725286
ទៅកាន់ទំព័រ៖