ព្រះត្រៃបិដក ភាគ ០១

សិក្ខា​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​វិន័យ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​បាតិមោក្ខ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​ឧទ្ទេស​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​ឧបជ្ឈាយ៍​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​អាចារ្យ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​សទ្ធិវិហារិក​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​អន្តេវាសិក​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​សមានុ​ប​ជ្ឈា​យកៈ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​សមា​នា​ចរិយ​កៈ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​សព្រហ្មចារី​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​គ្រហស្ថ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ឧបាសក​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​អារាមិកៈ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​ ​សាមណេរ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​តិត្ថិយ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​តិត្ថិយ​សាវក​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​មិនមែន​ជា​សមណៈ​ក្តី​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​ដោយ​ពាក្យ​ថា​មិនមែន​ជា​សក្យ​បុត្រ​ក្តី​ ​ភិក្ខុ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ដោយ​ពាក្យ​អម្បាល​នោះ​ ​ដែល​ជា​អាការ​ពោល​លា​សក្ខា​)​ ​ដែល​ជា​ភេទ​ ​ដែល​ជា​និមិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ហៅថា​ ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មាន​កំឡាំង​ថយ​ ​ទាំង​សិក្ខា​ ​ក៏​ហៅថា​ ​ភិក្ខុ​បាន​ពោល​លាហើយ​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636774062050374827
ទៅកាន់ទំព័រ៖