ព្រះត្រៃបិដក ភាគ ០១

 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខា​ដែល​ភិក្ខុ​មិនបាន​ពោល​លា​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខា​ដែល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ពោល​លាហើយ​ដោយ​អាការ​ ​និង​ភេទ​ ​និង​និមិត្ត​ទាំង​ឡាយ​ណាៗ​ ​ភិក្ខុ​ជា​មនុស្ស​ឆ្កួត​ ​ក៏បាន​ពោល​លាសិក្ខា​ដោយ​អាការ​ ​និង​ភេទ​ ​និង​និមិត្ត​ទាំង​ឡាយ​នោះ​ៗ​ដែរ​។​ ​សិក្ខា​ ​មិន​ហៅថា​ភិក្ខុ​ឆ្កួត​នោះ​បាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​បុគ្គល​ឆ្កួត​។​ ​សិក្ខា​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​មានចិត្ត​រវើរវាយ​ ​ហើយ​ពោល​លាសិក្ខា​។​ ​សិក្ខា​ ​មិន​ហៅថា​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​បុគ្គល​មានចិត្ត​រវើរវាយ​ហើយ​។​ ​សិក្ខា​ ​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ដែល​វេទនា​កំពុង​គ្រប​សង្កត់​ ​ពោល​លាសិក្ខា​។​ ​សិក្ខា​ ​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​បុគ្គល​ដែល​វេទនា​កំពុង​គ្រប​សង្កត់​។​ ​សិក្ខា​ ​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​ទេវតា​។​ ​សិក្ខា​ ​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​សត្វតិរច្ឆាន​។​ ​សិក្ខា​ ​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​ជន​ជា​មិលក្ខ​កជា​តិ​ ​ដោយ​អរិយក​ភាសា​។​ ​បើ​ជន​ជា​មិលក្ខ​កជា​តិ​នោះ​ ​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​សិក្ខា​ក៏​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636774062490429997
ទៅកាន់ទំព័រ៖