ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​ជន​ជា​អរិយក​ជាតិ​ដោយ​មិលក្ខ​ក​ភាសា​។​ ​បើ​ជន​ជា​អរិយក​ជាតិ​នោះ​ ​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​សិក្ខា​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ទេ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​ជន​ជា​អរិយក​ជាតិ​ដោយ​អរិយក​ភាសា​។​ ​បើ​ជន​ជា​អរិយក​ជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​សិក្ខា​មិន​ហៅថា​ ​ភិក្ខុ​បាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​ជន​ជា​មិលក្ខ​កជា​តិ​ដោយ​មិលក្ខ​ក​ភាសា​។​ ​បើ​ជន​ជា​មិលក្ខ​កជា​តិ​នោះ​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​សិក្ខា​ ​ហៅថា​ ​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ជា​ល្បែង​លេង​។​ ​សិក្ខា​ ​ហៅថា​ ​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ដោយ​ភ្លាត់មាត់​។​ ​សិក្ខា​ ​ហៅថា​ ​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​មិន​មានប្រាថ្នា​ឲ្យ​អ្នកដទៃ​ឮ​ ​តែ​បែរជា​ឲ្យ​ឮ​វិញ​(​១​)​ ​សិក្ខា​ ​ហៅថា​ ​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​មានប្រាថ្នា​ឲ្យ​អ្នកដទៃ​ឮ​ ​តែ​បែរជា​មិន​ឲ្យ​ឮ​វិញ​(​២​)​ ​។​ ​សិក្ខា​ ​ហៅថា​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​ពោល​លាសិក្ខា​ក្នុង​សំណាក់​មនុស្ស​ដែល​មិនដឹង​សេចក្តី​ច្បាស់​។​ ​សិក្ខា​ហៅថា​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ភិក្ខុ​មិន​ពោល​លាសិក្ខា​ឲ្យ​ឮ​ដល់​មនុស្ស​ដែល​ដឹងសេចក្តី​ច្បាស់​។​
​(​១​)​ ​សំដៅ​ភិក្ខុ​ដែល​កំពុង​បង្ហាញ​ក្តី​ ​សាកសួរ​ក្តី​ ​រៀន​ក្តី​ ​ទន្ទេញ​ក្តី​ ​ពណ៌នា​ក្តី​ ​នូវ​បាឡី​សូត្រលា​សិក្ខា​ ​គឺ​សូត្រ​បាឡី​សឹក​។​ ​(​២​)​ ​សំដៅ​ភិក្ខុ​ដែល​មិន​បញ្ចេញ​វចីភេទ​ឲ្យ​អ្នកដទៃ​ឮ​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636774063044861708
ទៅកាន់ទំព័រ៖