ព្រះត្រៃបិដក ភាគ ០១

សិក្ខា​ហៅថា​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ពោល​លា​សិក្ខា​ខ្សឹប​ៗ​ ​គ្រប់​បទ​មិន​ឲ្យ​អ្នកដទៃ​ឮ​។​ ​សិក្ខា​ ​ហៅថា​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​សិក្ខា​ ​ហៅថា​ភិក្ខុ​មិនបាន​ពោល​លា​ឡើយ​។​ ​
 [​៣៣​]​ ​ធម៌​ដែល​ហៅថា​មេថុន​នោះ​ ​គឺ​ធម៌​ដែល​ជា​របស់​អសប្បុរស​ ​ធម៌​របស់​អ្នកស្រុក​ ​ធម៌​របស់​មនុស្ស​ថោកទាប​ ​ឬ​អំពើអាក្រក់​ ​មាន​កិច្ច​ដោយ​ទឹកជា​ទីបំផុត​ ​ជា​អំពើ​ដែល​ជន​ពីរ​នាក់​តែង​រួបរួម​គ្នា​ក្នុង​ទី​កំបាំង​ ​នេះឯង​ហៅថា​ ​មេថុនធម្ម​។​ ​
​ ​ [​៣៤​]​ ​បុគ្គល​ណា​ ​ឲ្យ​និមិត្ត​ខ្លួន​ចូល​ទៅ​ដោយ​និមិត្ត​(​គេ​)​ ​ឲ្យ​អង្គកំណើត​ ​(​ខ្លួន​)​ ​ចូល​ទៅ​ដោយ​អង្គកំណើត​(​គេ​)​ ​ដោយហោចទៅ​សូម្បី​អស់​ទី​ត្រឹមតែ១គ្រាប់ល្ង​ ​បុគ្គល​នោះ​ហៅថា​សេព​។​ ​
 [​៣៥​]​ ​ត្រង់​ពាក្យ​ថា​ ​ដោយហោចទៅ​សូម្បី​ដោយ​សត្វតិរច្ឆាន​ញី​ ​អធិប្បាយ​ថា​ ​ភិក្ខុ​សេព​ចំពោះ​មេថុនធម្ម​ ​សូម្បី​ដោយ​សត្វតិរច្ឆាន​ញី​ ​ក៏​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​សក្យ​បុត្រ​ឡើយ​ ​នឹង​បាច់​និយាយទៅ​ថ្វី​ដល់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ដោយ​ស្រី​មនុស្ស​ ​ព្រោះហេតុនោះ​បាន​ជា​ហៅថា​ ​(​ភិក្ខុ​សេព​មេថុនធម្ម​)​ ​យ៉ាង​ហោចទៅ​សូម្បី​ដោយ​សត្វតិរច្ឆាន​ញី​ ​(​ក៏​ត្រូវអាបត្តិ​បារាជិក​)​។​ ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636774063765402921
ទៅកាន់ទំព័រ៖