ព្រះត្រៃបិដក ភាគ ០១

បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​ក្របែល​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ដុត​កំ​ដៅ​នោះ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ​ ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ជា​មនុស្សឥតកំណើត​ទេតើ​ ​។​ ​ព្រះ​ដ៏​មានជោគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែនហើយ​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្សឥតកំណើត​ ​ដែលគេ​ថា​នោះ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​កិរិយា​ដេក​ក្នុង​គភ៌​តទៅទៀត​ ​ដំណើរ​កើត​ក្នុង​ភព​តទៅមុខ​ទៀត​ ​បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​ក្របែល​គាស់​រំលីង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​តថាគត​ហៅ​អ្នកនោះ​ថា​ ​អ្នក​ឥតកំណើត​ ​ម្នាល​ព្រាហ្មណ៍​ ​កិរិយា​ដេក​ក្នុង​ ​គភ៌​តទៅទៀត​ ​ដំណើរ​កើត​ក្នុង​ភព​តទៅមុខ​ទៀត​ ​(​នោះ​)​ ​តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​

ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636774005406764998
ទៅកាន់ទំព័រ៖