ព្រះត្រៃបិដក ភាគ ០១

 [​៣៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ ​អធិប្បាយ​ថា​ ​ធម្មតា​ ​បុរស​ដែល​មាន​ក្បាល​ដាច់​ ​មិន​អាច​នឹង​តភ្ជាប់​ដោយ​សរីរៈ​នោះ​ ​ហើយ​រស់នៅ​វិញ​បាន​ ​យ៉ាងណាមិញ​ ​ភិក្ខុ​តែ​សេព​មេថុនធម្ម​ហើយ​ ​ក៏​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​សក្យ​បុត្រ​ ​យ៉ាងនោះ​ឯង​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៣៧​]​ ​ត្រង់​ពាក្យ​ថា​ ​រក​សំវាស​គ្មាន​ ​អធិប្បាយ​ថា​ ​សង្ឃកម្ម​ជាមួយគ្នា​ក្តី​ ​ឧទ្ទេស​ជាមួយគ្នា​ក្តី​ ​ការសិក្សា​ស្មើគ្នា​ក្តី​ ​នេះឯង​ហៅថា​សំវាស​ ​សំវាស​នោះ​មិន​មាន​ជាមួយនឹង​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​នោះ​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​រក​សំវាស​គ្មាន​។​ ​
 [​៣៨​]​ ​ស្រី​មាន៣ពួក​ ​គឺ​ស្រី​មនុស្ស១​ ​ស្រី​អមនុស្ស១​ ​សត្វតិរច្ឆាន​ញី១​។​ ​ឧភតោព្យញ្ជនក​ ​គឺ​ជន​ដែល​មាន​ភេទ​ពីរ​ ​មាន៣ពួក​ ​គឺ​មនុស្ស​មាន​ភេទ​ពីរ១​ ​អមនុស្ស​មាន​ភេទ​ពីរ១​ ​តិរច្ឆាន​មាន​ភេទ​ពីរ១​។​ ​បណ្ឌក​ ​គឺ​ជន​ខ្ទើយ​ ​មាន៣ពួក​គឺ​ ​មនុស្ស​ខ្ទើយ១​ ​អមនុស្ស​ខ្ទើយ១​ ​តិរច្ឆាន​ខ្ទើយ១​។​ ​បុ្រ​សមាន៣ពួក​ ​គឺ​មនុស្ស​ប្រុស១​ ​អមនុស្ស​ប្រុស១​ ​តិរច្ឆាន​ឈ្មោល១​។​ ​កាលបើ​ភិក្ខុ​សេព​មេថុនធម្ម​ចំពោះ​ទ្វារ​មគ្គ​ទាំង៣​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636774064809512640
ទៅកាន់ទំព័រ៖