ព្រះត្រៃបិដក ភាគ ០១
គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១ (ទ្វារមគ្គណាមួយ) របស់មនុស្សស្រី ត្រូវអាបត្តិបារាជិក។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់អមនុស្សស្រី ។បេ។ របស់តិរច្ឆានញី ត្រូវអាបត្តិបារាជិក។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់មនុស្សមានភេទពីរ។បេ។ របស់អមនុស្សមានភេទពីរ ។បេ។ របស់តិរច្ឆានមានភេទពីរ ត្រូវអាបត្តិបារាជិក។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំងពីរ គឺវច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់មនុស្សខ្ទើយ ត្រូវអាបត្តិបារាជិក។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំងពីរ គឺវច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់អមនុស្សខ្ទើយ។បេ។ របស់តិរច្ឆានខ្ទើយ។បេ។ របស់អមនុស្សប្រុស។បេ។ របស់តិរច្ឆានឈ្មោល ត្រូវអាបត្តិបារាជិក។
[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គមនុស្សស្រី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារបស្សាវមគ្គមនុស្សស្រី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង
ID: 636774065203215159
ទៅកាន់ទំព័រ៖