ព្រះត្រៃបិដក ភាគ ០១

ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារ​មុខមគ្គ​មនុស្ស​ស្រី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មានចិត្តចង់​សេព​ផ្តួចផ្តើម​ឡើង​ ​ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារ​វច្ចមគ្គ​ក្តី​ ​ទ្វារ​បស្សាវមគ្គ​ក្តី​ ​ទ្វារ​មុខមគ្គ​ក្តី​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​អមនុស្ស​ស្រី​។​បេ​។​ ​របស់​តិរច្ឆាន​ញី​ ​របស់​មនុស្ស​មាន​ភេទ​ពីរ​ ​របស់​អមនុស្ស​មាន​ភេទ​ពីរ​ ​របស់​តិរច្ឆាន​មាន​ភេទ​ពីរ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មានចិត្តចង់​សេព​តាំង​ឡើង​ប្រាកដ​ ​ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារ​វច្ចមគ្គ​ក្តី​។​បេ​។​ ​មុខមគ្គ​ក្តី​ ​របស់​មនុស្ស​ខ្ទើយ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មានចិត្តចង់​សេព​តាំង​ឡើង​ប្រាកដ​ ​ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារ​វច្ចមគ្គ​ក្តី​ ​ទ្វារ​មុខមគ្គ​ក្តី​ ​(​ទ្វារ​មគ្គ​ណាមួយ​)​ ​របស់​អមនុស្ស​ខ្ទើយ​។​បេ​។​ ​របស់​តិរច្ឆាន​ខ្ទើយ​ ​របស់​មនុស្ស​ប្រុស​ ​របស់​អមនុស្ស​ប្រុស​ ​របស់​តិរច្ឆាន​ឈ្មោល​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៤០​]​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ស្រី​ ​(​១នាក់​)​ ​មកកាន់​សំណាក់​ភិក្ខុ​ ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​ភិក្ខុ​នោះ​)​ ​ទៅតាម​ទ្វារ​វច្ចមគ្គ​ ​(​ស្រី​នោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ស្រី​ ​(​១នាក់​)​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636774065749486404
ទៅកាន់ទំព័រ៖