ព្រះត្រៃបិដក ភាគ ០១
មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅទេ តែថា ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី តែថាត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ)។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី មិនត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី តែថាត្រេកអរនឹងអង្គជាតដែលបន្ថយចេញ ត្រូវអាបត្តិបារាជិក។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ)
ID: 636774066187961483
ទៅកាន់ទំព័រ៖