ព្រះត្រៃបិដក ភាគ ០១

ទៅតាម​ទ្វារ​វច្ចមគ្គ​ ​(​ស្រី​នោះ​)​ ​។​ ​បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ស្រី​ ​(​១នាក់​)​ ​មកកាន់​សំណាក់​ភិក្ខុ​ ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​ភិក្ខុ​នោះ​)​ ​ទៅតាម​ទ្វារ​បស្សាវមគ្គ​ក្តី​។​បេ​។​ ​ទ្វារ​មុខមគ្គ​ក្តី​ ​(​របស់​ស្រី​នោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ ​ក៏​ពុំ​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ស្រី​(​១នាក់​)​ ​ដែល​នៅ​ភ្ញាក់​ដឹងខ្លួន​ក្តី​ ​ដែល​កំពុង​ដេកលក់​ក្តី​ ​ដែល​ស្រវឹង​ក្តី​ ​ដែល​ឆ្កួត​ក្តី​ ​ដែល​ខូច​ស្មារតី​ក្តី​ ​ដែល​ស្លាប់​ហើយ​ ​មាន​ទ្វារ​មគ្គ​សត្វ​មិនទាន់​ស៊ី​ក្តី​ ​ដែល​ស្លាប់​ហើយ​មាន​ទ្វារ​មគ្គ​សត្វ​ពុំ​ទាន់​ស៊ី​ដោយ​ច្រើន​ក្តី​។​បេ​។​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ស្រី​ស្លាប់​(​១នាក់​)​ ​ដែល​មាន​ទ្វារ​មគ្គ​ ​សត្វ​ស៊ី​ហើយដោយ​ច្រើន​ ​(​នៅសល់​បន្តិចបន្តួច​)​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​ភិក្ខុ​នោះ​)​ ​ទៅតាម​ទ្វារ​វច្ចមគ្គ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636774066613715835
ទៅកាន់ទំព័រ៖