ព្រះត្រៃបិដក ភាគ ០១

ឬ​ទ្វារ​បស្សាវមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​មនុស្ស​ស្រី​ស្លាប់​នោះ​)​ ​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ទេ​ ​ក៏​ពុំ​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​អមនុស្ស​ស្រី​។​បេ​។​ ​តិរច្ឆាន​ញី​ ​មនុស្ស​មាន​ភេទ​ពីរ​ ​អមនុស្ស​មាន​ភេទ​ពីរ​ ​តិរច្ឆាន​មាន​ភេទ​ពីរ​ ​មកកាន់​សំណាក់​ភិក្ខុ​ ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​ភិក្ខុ​នោះ​)​ ​ទៅតាម​ទ្វារ​វច្ចមគ្គ​ ​ឬ​ទ្វារ​បស្សាវមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​ជន​ទាំងនោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​បើ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​ ​នាំ​យក​តិរច្ឆាន​មាន​ភេទ​ពីរ​ ​ដែល​នៅ​ភ្ញាក់​ដឹងខ្លួន​ក្តី​ ​ដែល​កំពុង​ដេកលក់​ក្តី​ ​ដែល​ស្រវឹង​ក្តី​ ​ដែល​ឆ្កួត​ក្តី​ ​ដែល​ខូច​ស្មារតី​ក្តី​ ​ដែល​ស្លាប់​ហើយ​ ​មាន​ទ្វារ​មគ្គ​ ​សត្វ​មិនទាន់​ស៊ី​ក្តី​ ​ដែល​ស្លាប់​ហើយ​ ​មាន​ទ្វារ​មគ្គ​សត្វ​មិនទាន់​ស៊ី​ដោយ​ច្រើន​ក្តី​ ​។​បេ​។​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636774067001858035
ទៅកាន់ទំព័រ៖