ព្រះត្រៃបិដក ភាគ ០១

ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​តិរច្ឆាន​មាន​ភេទ​ពីរ​ដែល​ស្លាប់​ហើយ​ ​មាន​ទ្វារ​មគ្គ​សត្វ​ស៊ី​ហើយដោយ​ច្រើន​ ​(​នៅសល់​បន្តិចបន្តួច​)​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​ភិក្ខុ​នោះ​)​ ​ទៅតាម​ទ្វារ​វច្ចមគ្គ​ ​ឬ​ទ្វារ​បស្សាវមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​តិរច្ឆាន​មាន​ភេទ​ពីរ​ ​ដែល​ស្លាប់​ហើយ​នោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​នោះ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ខ្ទើយ​។​បេ​។​ ​អមនុស្ស​ខ្ទើយ​ ​តិរច្ឆាន​ខ្ទើយ​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​ភិក្ខុ​នោះ​)​ ​ទៅតាម​ទ្វារ​វច្ចមគ្គ​ក្តី​។​បេ​។​ ​តាម​ទ្វារ​មុខមគ្គ​ក្តី​ ​(​របស់​ជន​ទាំងនោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​បើ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​ ​នាំ​យក​តិរច្ឆាន​ខ្ទើយ​ដែល​នៅ​ភ្ញាក់​ដឹងខ្លួន​ក្តី​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636774067339487347
ទៅកាន់ទំព័រ៖