ព្រះត្រៃបិដក ភាគ ០១
ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីហើយដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានខ្ទើយដែលស្លាប់ហើយមានទ្វារមគ្គសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ ទ្វារមុខមគ្គក្តី (របស់តិរច្ឆានខ្ទើយដែលស្លាប់ហើយនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ នាំយកមនុស្សប្រុស។បេ។ អមនុស្សប្រុស។បេ។ តិរច្ឆានឈ្មោល មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត(ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី។បេ។ មុខមគ្គក្តី (របស់ជនទាំងនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។
ID: 636774067724749383
ទៅកាន់ទំព័រ៖