ព្រះត្រៃបិដក ភាគ ០១

(​បើ​ភិក្ខុ​នោះ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​ ​នាំ​យក​តិរច្ឆាន​ឈ្មោល​ ​ដែល​នៅ​ភ្ញាក់​ដឹងខ្លួន​ក្តី​ ​ដែល​កំពុង​ដេកលក់​ក្តី​ ​ដែល​ស្រវឹង​ក្តី​ ​ដែល​ឆ្កួត​ក្តី​ ​ដែល​ខូច​ស្មារតី​ក្តី​ ​ដែល​ស្លាប់​ហើយ​មាន​ទ្វារ​មគ្គ​សត្វ​មិនទាន់​ស៊ី​ក្តី​ ​ដែល​ស្លាប់​ហើយ​មាន​ទ្វារ​មគ្គ​សត្វ​មិនទាន់​ស៊ី​ដោយ​ច្រើន​ក្តី​។​បេ​។​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​តិរច្ឆាន​ឈ្មោល​ដែល​ស្លាប់​ហើយ​ ​មាន​ទ្វារ​មគ្គ​សត្វ​ស៊ី​ហើយដោយ​ច្រើន​ ​(​នៅសល់​បន្តិចបន្តួច​)​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ភិក្ខុ​នោះ​ទៅតាម​ទ្វារ​វច្ចមគ្គ​ក្តី​។​បេ​។​ ​ទ្វារ​មុខមគ្គ​ក្តី​ ​(​របស់​តិរច្ឆាន​នោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​នោះ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​
 [​៤១​]​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ស្រី​ ​(​១នាក់​)​ ​មកកាន់​សំណាក់​ភិក្ខុ​ ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​តាម​ទ្វារ​វច្ចមគ្គ​ ​ឬ​បស្សាវមគ្គ​ ​ឬ​មុខមគ្គ​ ​(​របស់​ស្រី​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636774068222377845
ទៅកាន់ទំព័រ៖