ព្រះត្រៃបិដក ភាគ ០១
(តាមទ្វារមគ្គរបស់ស្រី) ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ នាំយកមនុស្សស្រី(១នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ តាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់
ID: 636774068601559533
ទៅកាន់ទំព័រ៖