ព្រះត្រៃបិដក ភាគ ០១
ភាគ ទី១
------
សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
វេរញ្ជកណ្ឌ
[១]សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើន ចំនួន៥០០រូប ។ វេរញ្ជព្រាហ្មណ៍
(១) បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាលគ្នាយើង បានឮថា ព្រះសមណគោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន៥០០រូប។ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ
(១) ក្នុងអដ្ឋកថា ព្រាហ្មណ៍នេះ ឈ្មោះឧទយៈ ដែលហៅថា វេរញ្ជៈ គឺហៅតាមនាមស្រុកវេរញ្ជា ជាស្រុករបស់គាត់នៅ។
ID: 636774001380774724
ទៅកាន់ទំព័រ៖