ព្រះត្រៃបិដក ភាគ ០១
ក្នុងលោក មានតែតថាគតម្នាក់ឯង ដែលទំលាយសម្បកពង គឺសេចក្តីល្ងង់ ហើយត្រាស់ដឹងខ្លួនឯងដោយប្រពៃនូវសម្មាសម្ពោធិញ្ញាណ ដែលមិនមានគុណជាតឯទៀត ប្រសើរជាងឡើយ ម្នាលព្រាហ្មណ៍ តថាគតឯងជាចម្បង ជាបុគ្គលប្រសើរបំផុតជាងសត្វលោក ម្នាលព្រាហ្មណ៍ ព្យាយាម តថាគតបានតាំងផ្តើមហើយ មិនបន្ធូរបន្ថយទេ ទាំងស្មារតី តថាគតក៏ប្រុងមិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រំងាប់មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍តែមួយ ម្នាលព្រាហ្មណ៍ តថាគតឯង លុះដល់ប្រាកដ ជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ក៏ចូលដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍នៅហើយ។ លុះតថាគត ចូលទៅជិតរំងាប់វិតក្កៈ វិចារៈ រួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មានតែបីតិនិងសុខ កើតពីសមាធិនៅហើយ ។ លុះលះបង់បីតិចេញហើយ តថាគតជាបុគ្គលព្រងើយ មានសតិ មានសេចក្តីដឹងច្បាស់នៅហើយ តថាគតសោយសុខដោយកាយផង អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គល ដែលបានតតិយជ្ឈានណា ថាជាបុគ្គលមានចិត្តព្រងើយ
ID: 636774010323986247
ទៅកាន់ទំព័រ៖