ព្រះត្រៃបិដក ភាគ ០១
ហើយ អញប្រហែលជាត្រូវអាបត្តិបារាជិកហើយដឹង។ ទើបភិក្ខុនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥០] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុច្រើនរូបនៅក្នុងក្រុងវេសាលី មិនបានលាសិក្ខា មិនបានធ្វើឲ្យជាក់ច្បាស់ថាខ្លួនមានកំឡាំងថយ ហើយសេពមេថុនធម្ម។ ភិក្ខុទាំងអម្បាលនោះមានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ យើងរាល់គ្នាប្រហែលជាត្រូវអាបត្តិបារាជិកហើយដឹង។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកឯងទាំងអស់គ្នាត្រូវអាបត្តិបារាជិកហើយ។
[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួនជាគ្រហស្ថ ហើយសេពមេថុនធម្មដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
[៥២] សម័យនោះឯង ភិក្ខុ១រូបធ្វើជាអ្នកអាក្រាត ហើយសេពមេថុនធម្មដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិន
ID: 636774079978520258
ទៅកាន់ទំព័រ៖