ព្រះត្រៃបិដក ភាគ ០១
[៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា ប្រាកដដូចជាឯណា។បេ។ ភិក្ខុនេះ តថាគតហៅថា ណាមួយ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ សេចក្តីថា ភិក្ខុនេះតថាគតអធិប្បាយក្នុងសេចក្តីនេះ។ ដែលឈ្មោះថា ស្រុក(នោះ) គឺស្រុកដែលមានខ្ទមមួយក្តី ស្រុកដែលមានខ្ទមពីរក្តី ស្រុកដែលមានខ្ទមបីក្តី ស្រុកដែលមានខ្ទមបួនក្តី ស្រុកដែលមានមនុស្សក្តី ស្រុកដែលឥតមនុស្សក្តី ស្រុកដែលមានរបងឬកំផែងក្តី ស្រុកដែលឥតរបងឬកំផែងក្តី ស្រុកដែលគេទើបតាំងនៅថ្មី (មានផ្ទះពីរបី) ដូចជាគោឈរក្តី ពុំនោះសោត ប្រទេសណាដែលមានពួកឈ្មួញបានអាស្រ័យនៅលើសជាង៤ខែឡើងទៅ ប្រទេសនោះក៏លោកហៅថាស្រុក។ ដែលឈ្មោះថាឧបចារនៃស្រុក (នោះ) គឺទីដែលធ្លាក់ចុះដុំដីរបស់មជ្ឈិមបុរសឈរប្របធរណីទ្វារស្រុកដែល មានរបង ឬកំផែង ចោលទៅ (ឬ) ទីដែលធ្លាក់ចុះដុំដីរបស់មជ្ឈិមបុរសឈរប្របឧបចារផ្ទះនៃស្រុកដែលឥតរបង ឬកំផែង ចោលទៅ។ ដែលឈ្មោះថាព្រៃ (នោះ) គឺទីដ៏សេស លើកលែងតែស្រុក និងឧបចារនៃស្រុកចេញ ឈ្មោះថាព្រៃ។ ដែលឈ្មោះថាទ្រព្យដែលគេមិនបានឲ្យ (នោះ) គឺរបស់ណាដែលគេមិនទាន់ឲ្យ មិនទាន់លះបង់ឲ្យ មិនទាន់ដាច់ចិត្តឲ្យ គេរក្សាទុក គេគ្រប់គ្រងទុក
ID: 636774753510884106
ទៅកាន់ទំព័រ៖